title
stringlengths
6
96
story
stringlengths
103
30.4k
moral
stringlengths
0
61
tome
stringclasses
9 values
story_id
int64
1
53
រឿង មនុស្សពីរនាក់នៅផ្ទះជិតគ្នា
កាលពីព្រេងនាយ មានបុរសពីរនាក់នៅផ្ទះជិតគ្នា ។ ថ្ងៃមួយបុរសទាំងពីរនាក់នោះបបួលគ្នាទៅដាក់អន្ទាក់សត្វ ។ ដល់ថ្ងៃរសៀលគងភ្នំ ក៏នាំគ្នាដើរចេញទៅ ។ លុះដល់ព្រៃជាកន្លែងដាក់អន្ទាក់ បុរសទីមួយថា " ខ្ញុំនឹងដាក់នៅគល់ឈើនេះ ត្បិតឈើនេះមានផ្លែ យប់ៗសត្វចំណាំតែមកស៊ីផ្លែឈើនេះ" ។ បុរសទីពីរ ឆ្លើយថា "ខ្ញុំក៏ចង់ដាក់កន្លែងហ្នឹងដែរ ប៉ុន្តែឥឡូវ បើអ្នកដ...
លាភឥតខ្មាស វិនាសច្បាប់
ភាគទី១
1
រឿង ចចក
កាលពីព្រេងនាយ មានចចកត្រោសធំមួយ ដល់ខែលំហើយ វាដើររកត្រពាំងបឹងបួដែលរីងទឹក ដើម្បីចាប់ត្រីស៊ី ។ លុះទៅដល់ត្រពាំងមួយរីងទឹកអស់ នៅតែប្រឡង់មួយឃើញសុទ្ធតែភក់ មានត្រី កំពឹស បង្កង ក្ដាម ជាច្រើនណាស់ ។ ចចកឃើញហើយមានចិត្តត្រេកអររីករាយគិតថា "ថ្ងៃនេះអញមានលាភធំណាស់ ជាលាភចម្លែកជាងសព្វថ្ងៃ" ។ ឯកំពឹសមានប្រាជ្ញា ឮចចកថាដូច្នោះហើយ ក៏និយាយលួងលោមច...
អណ្ដាតជាអាទិកន្លង ស្លាប់ផង រស់ផង ពីព្រោះអណ្ដាត
ភាគទី១
2
រឿង ពស់កេងកង
កាលពីព្រេងនាយ នៅលើដីយើងនេះ គ្រប់ស្រុកទាំងអស់មិនមានពស់ពិស និងពស់ឥតមានពិសទេ មានតែពស់កេងកង ។ មាននិទានថា : កាលដើមឡើយ មានមនុស្ស ២ នាក់ប្ដីប្រពន្ធ, ប្រពន្ធឈ្មោះនាងនីមានកូនស្រីមួយឈ្មោះនាងអេត ។ ប្ដីនោះទៅជួញអង្កាំ បាត់ជាយូរអង្វែង ។ ថ្ងៃមួយអស់បងប្អូនជិតខាង គេបបួលគ្នាទៅរកឧស ។ ឯនាងនីឮគេថាបបួលគ្នាក៏ទៅជាមួយនឹងគេដែរ យកនាងអេតជាកូនទៅផង...
ឃ្លាតឆ្ងាយ ណាយចិត្ត
ភាគទី១
3
រឿង គង់ហ៊ាន
កាលពីព្រេងនាយ មានមនុស្សម្នាក់ ឈ្មោះគង់ មានប្រពន្ធពីរ ។ មួយឈ្មោះអាងអាំ មួយឈ្មោះនាងគំ ។ ថ្ងៃមួយអ្នកគង់នាំប្រពន្ធទាំងពីរនាក់ទៅសួរបងប្អូននៅស្រុកឆ្ងាយ ។ តាមផ្លូវនៅស្រុកនោះ មានខ្លាសាហាវ ។ អ្នកគង់បណ្ដើរប្រពន្ធទាំងពីរនាក់ ទៅដល់ព្រៃធំមួយ ជិតស្រុកគេ, ព្រៃនោះតែងមានខ្លាដេញខាំមនុស្សក្របីគោ ស៊ីតែរឿយៗ ។ លុះអ្នកគង់ទៅដល់កន្លែងនោះ ខ្លាក...
សំណាបយោងដី ស្រីយោងប្រុស
ភាគទី១
4
រឿង ពាក្យសុភាសិត តម្លៃ ៣០ តម្លឹង
កាលពីព្រេងនាយ មានជនពីរនាក់ប្ដីប្រពន្ធ, បុរសជាប្ដី បានឃើញគេរៀនរបៀនពូកែ ចង់រៀនណាស់ យកប្រាក់ ៣០តម្លឹង លាប្រពន្ធដើរទៅរករៀន ដើរពីស្រុកមួយដល់ខែត្រមួយឮគេថា ទីត្រង់ណា មានអ្នកចេះរបៀនអាគមគាថាពូកែ ក៏ទៅរកត្រង់នោះ ដល់ទៅជួបនឹងគ្រូណាពូកែ គេសូត្រឱ្យស្ដាប់គេធ្វើឱ្យមើលដូចម្ដេចៗ ក៏ចេះតែមិនចូលចិត្ត, លុះដើរឆ្ងាយទៅៗ ក៏បានជួបនឹងតាចាស់ម្នាក់ ...
ពាក្យពិតមិនចេះស្លាប់
ភាគទី១
5
រឿង មាយាស្រី
កាលពីព្រេងនាយ មានបុរសម្នាក់ មានប្រពន្ធនៅជាមួយគ្នា តែពុំមានកូន លុះយូរទៅ ប្រពន្ធនោះមានសហាយ នាំមកដេកក្នុងផ្ទះសឹងតែរាល់ថ្ងៃ ។ ថ្ងៃមួយ ប្ដីទៅជីកដំឡូងក្នុងព្រៃ ដល់ថ្ងៃក្ដៅចូលទៅអាស្រ័យនៅខ្ទមអ្នកតា ១ ។ ប្រពន្ធរៀបចំអីវ៉ាន់ទៅបន់អ្នកតានោះ ឱ្យទៅធ្វើប្ដីឱ្យស្លាប់នឹងយកសហាយធ្វើប្ដី, រៀបស្រេចហើយ ក៏យកអីវ៉ាន់នោះដើរចូលទៅក្នុងខ្ទមអ្នកតានោ...
អ្នកមានប្រាជ្ញា តែងនាំអាត្មាឱ្យសុខចម្រើន
ភាគទី១
6
រឿង អាកុហកស៊ី
កាលពីព្រេងនាយ មានក្មេងម្នាក់នៅជាមួយម្ដាយ ចិញ្ចឹមជ្រូកកម្រៀវ ១, ដល់ជ្រូកនោះធំឡើង ក្មេងនោះចង់ស៊ីសាច់ជ្រូក ក៏និយាយនឹងម្ដាយថា "ម៉ែ ! ខ្ញុំចង់ស៊ីសាច់ជ្រូក សូមម៉ែឱ្យខ្ញុំកាប់ជ្រូកយើងនោះស៊ីផឹកស្រាទៅ ?" ។ ម្ដាយឃាត់ថា "កុំ ! ឯងស៊ីអីក៏ច្រើនម្ល៉េះ ទុកវានឹងលក់យកប្រាក់កាសចាយ" ។ កូនឮម្ដាយឃាត់ដូច្នោះ ក៏នឹកតែក្នុងចិត្តចង់ស៊ីសាច់ជ្រូកត...
បន្លាមុត យកបន្លាជោះ
ភាគទី១
7
រឿង បុរសចេះថ្នាំពិសពស់
មានថ្ងៃមួយ បុរសឈ្មោះសុខ ធ្វើដំណើរទៅកាប់ឧសក្នុងព្រៃ ។ លុះទៅដល់ព្រៃ ជាកន្លែងកាប់ឧសនោះហើយ ឃើញខ្លាធំមួយស្លាប់នៅជើងដំបូកក្បែរច្រកផ្លូវចូល ។ ចៅសុខពិនិត្យមើលហេតុសព្វគ្រប់ទៅឃើញថា ខ្លានេះស្លាប់ដោយពស់ចឹក ព្រោះនៅខាងក្រោមខ្លានោះមានរន្ធពស់មួយ ។ បុរសនោះមានចិត្តសប្បុរសចំពោះសាកសពសត្វនោះណាស់ ក៏ស្រាយថង់យាមយកថ្នាំមកដុះលាបស្រឡាបឱ្យ ។ លុះប...
ធ្វើគុណ បានទោស
ភាគទី១
8
រឿង មនុស្សបួននាក់
កាលពីព្រេងនាយ មានបុរសឆោត ៤ នាក់ព្រមព្រៀងគ្នាដើររៀនក្ដី ។ លុះដើរបន្តិចទៅចាប់បានអណ្ដើក ៥ បុរសទាំង ៤ នាក់នោះ ក៏យកអណ្ដើកនោះមកចែកគ្នា ដល់ចែកទៅចែកមក នៅសល់អណ្ដើកមួយ ។ មនុស្សទាំងអស់នោះ មិនសុខចិត្តតែរៀងខ្លួន ក៏ចែកគ្នាម្ដងទៀត ចែកទៅចែកមក សល់អណ្ដើកមួយដដែល មិនដឹងគិតធ្វើដូចម្ដេច ។ បុរសទាំង ៤ នាក់នោះ ទាល់គំនិតក៏អង្គុយមើលមុខគ្នា ធ្វើភ...
ចេះ របេះក្បាច់
ភាគទី១
9
រឿង ក្អែកមួយជាក្អែកដប់
កាលពីព្រេងនាយ មានបុរស ២ នាក់ ម្នាក់ឈ្មោះអាខិល ម្នាក់ឈ្មោះអាខូច នៅស្រុកទីទៃពីគ្នា គំនិតដោយខ្លួន ។ អាខូចជុះអាចម៍ដាក់ពេញពាង ១ ហើយយកអាចម៍ល័ក្ដបិទភ្ជិតយ៉ាងល្អ មិនឱ្យក្លិនចេញក្រៅបាន ។ អាខិលធ្វើកាំបិត ១ មានផ្លែប៉ុនចង្កឹះអកកំបោរដងប៉ុនកដៃ ស្រោមធំវែងប្រហែល ១ លូក អាខិលស្ពាយកាំបិតនោះដើរទៅលក់ ឯអាខូចក៏ពុនពាងអាចម៍នោះដើរទៅលក់ដែរ ។ អាខ...
លោះខ្ញុំប្រើ កុំឱ្យបាយស៊ី
ភាគទី១
10
រឿងចៅសុក្រ និងចៅសៅរ៍
កាលពីព្រេងនាយ មានបុរសពីរនាក់ ជាសម្លាញ់នឹងគ្នា មួយឈ្មោះចៅសុក្រ មួយឈ្មោះចៅសៅរ៍ បានបួសនៅវត្តជាមួយគ្នា ។ បួសយូរបន្តិចទៅ ក៏សឹកមកវិញ សឹកមកហើយក៏ជាសម្លាញ់នឹងគ្នាទៀត សន្យានឹងគ្នាថា" បើនរណាក្រ ត្រូវជួយគ្នា " ហើយបុរសទាំងពីរនាក់ក៏មានប្រពន្ធកូន នៅរកស៊ីទីទៃពីគ្នា ។ ចៅសុក្ររកស៊ីទៅមានទ្រព្យរបស់ច្រើន ។ ឯចៅសៅរ៍ល្ងង់ខ្លៅក្រលំបាក ហើយប្រពន...
អូសទូកមិនឱ្យល្អាន ចាប់ត្រីបាន មិនឱ្យល្អក់ទឹក
ភាគទី១
11
រឿងគ្រូ និង សិស្ស
មានរឿងមួយ ដំណាលថា : មានភិក្ខុមួយអង្គ គង់នៅវត្តមួយ មានកូនសិស្សតែម្នាក់ ឈ្មោះអាផ្លូញ ។ អាផ្លូញខិលណាស់ គ្រូក៏ល្ងង់ណាស់ ឆោតណាស់ គ្មានឧបាសកបាសិកាណារាប់អាន យកចង្ហាន់ ស្លា បារីទៅប្រគេន ឬនិមន្តលោកនោះ ទៅឆាន់ឯផ្ទះដល់ម្ដងឡើយ, លោកនោះក្រលំបាកពន់ពេក តែលោកមានដំរីមួយ ។ ថ្ងៃមួយ លោកនោះពិចារណាថា "សព្វថ្ងៃនេះ គ្មានឧបាសកគេប្រគេនវត្ថុអ្វីសោ...
ស្លូតស្លាប់ វៀចវេរមានភ័ព្វ អាយុយឺនយូរ
ភាគទី១
12
រឿង កំលោះពីរនាក់ ចង់បានប្រពន្ធគេ
មានរឿងមួយថា មានបុរសម្នាក់ មានប្រពន្ធល្អ ទើបតែរៀបការថ្មីៗ បណ្ដើរគ្នាទៅសួរញាតិ មានកំលោះពីរនាក់បានឃើញ ក៏ស្រឡាញ់ចង់បាន វាគិតថា "យើងធ្វើដូចម្ដេចនឹងបានអេះ ?" ។ ចៅម្នាក់ ឆ្លើយថាងាយទេ ឯងគិតទៅរកខ្ចីរទេះគោមកបរ ប៉ុន្តែឯងមិនស្គាល់អញ បើអញសួរឯងៗ កុំប្រាប់ថារទេះ ចូរឯងប្រាប់ថាចន្ទោល ថានឹមទៅវិញ ។ ទើបកំលោះម្នាក់ទៅខ្ចីរទេះគេមកបរឱ្យជួបនឹង...
ប្រាជ្ញឯង ឱ្យក្រែងប្រាជ្ញគេ
ភាគទី១
13
រឿង ជាតិខ្លាធំ
កាលពីព្រេងនាយ មានព្រះមហាក្សត្រមួយព្រះអង្គ សោយរាជសម្បត្តិនៅនគរមួយ មានអគ្គមហេសី ជាចមស្ត្រី មានមន្ត្រីចតុស្តម្ភ ៤ នាក់ មានហោរាមួយនាក់ ជាតំណាងព្រះនេត្រ ព្រះកាណ៌ព្រះអង្គ មានមន្ត្រីនិងស្រីស្នំជារាជបរិពារ ពេញកិត្តិយសជាម្ចាស់ផែនដី តាមព្រះរាជប្រពៃណីអំពីបុរាណរៀងមក ។ ប៉ុន្តែព្រះមហាក្សត្រនិងចតុស្តម្ភទាំង ៤ នាក់ ពុំបានរៀនវេទមន្ត ខា...
ប្រហែសបាត់ប្រយ័ត្នគង់
ភាគទី១
14
រឿង ចោរចិត្តជា
កិរដូចបានឮតៗមកថា : កាលនោះ មានក្មេងប្រុសម្នាក់ នៅស្រុកមួយ អ្នកស្រុកគេហៅថា " អាចោរចិត្តជា " ។ លុះក្មេងនោះ ចម្រើនធំឡើងឪពុកស្លាប់ទៅ នៅតែម្ដាយ ។ ចៅនោះមិនគិតធ្វើការរកស៊ីអ្វីសោះ តែវេលាយប់កាលណា ដើររកលួចទ្រព្យសម្បត្តិអ្នកស្រុកទាំងពួង ។ មាតាទូន្មានប្រដៅដូចម្ដេច ក៏មិនព្រមធ្វើតាម ទើបមាតាយកទៅឱ្យនៅវត្ត រៀនអក្សរ ។ ចៅនោះក៏មិនខំរៀនសូត្...
មនុស្សចិត្តជា តែងមានគ្នាជាទីពឹង
ភាគទី១
15
រឿង ឪពុករើសកូនប្រសារ
កាលពីព្រេងនាយ មានតាចាស់ម្នាក់ និងដូនចាស់ម្នាក់ នៅស្រុកមួយ ។ តាចាស់យាយចាស់នោះ មានកូនក្រមុំម្នាក់ រូបល្អណាស់ អ្នកណាទៅដណ្ដឹងក៏គាត់មិនព្រមឱ្យគាត់ថា " អ្នកណាតមមិនជេរម្ដាយគេបាន ទើបគាត់ឱ្យកូនជាប្រពន្ធអ្នកនោះ " ។ ជួនជាថ្ងៃមួយនោះ មានកំលោះម្នាក់រូបរាងស្អាតបាត ចូលទៅដណ្ដឹងកូនគាត់ៗ ថា "អើអញឱ្យឯងៗ កុំព្រួយចិត្ត ប៉ុន្តែឯងត្រូវតមជេរម្...
និយាយយប់ ផ្ទប់ព្រៃ និយាយថ្ងៃ ព្រៃមានត្រចៀក
ភាគទី១
16
រឿង អាសុខកាចអាសុខស្លូត
កាលពីព្រេងនាយ មានក្មេងប្រុស ២ នាក់ នៅភូមិជាមួយគ្នា មួយឈ្មោះអាសុខស្លូត មួយឈ្មោះអាសុខកាច ។ ឯអាសុខកាចចិត្តអាក្រក់ បើលេងល្បែងអ្វីៗនឹងក្មេងផងគ្នា រកតែរឿងឈ្លោះជេរវាយគេមិនដែលខាន ។ ម្ដាយឪពុកអាសុខកាចនោះជាអ្នកគ្រាន់បើ មានស៊ី មានចាយ កាន់ជើងអាសុខកាចណាស់ បណ្ដាជនក្នុងភូមិនោះខឹងស្អប់អាសុខកាចពន់ពេក ។ ឯអាសុខស្លូតកំព្រាឥតមានមាតាបិតា មាន...
ចិត្តមិនអប់រំ នាំឱ្យវិនាស
ភាគទី១
17
រឿង សំលាញ់ពីរនាក់
កាលពីព្រេងនាយ មានបុរសពីរនាក់ ជាសម្លាញ់នឹងគ្នា និយាយសន្យាគ្នាថា " កាលបើយើងមានប្រពន្ធហើយ ឯងក្ដី អញក្ដី បើមានទ្រព្យសម្បត្តិត្រូវយើងចិញ្ចឹមគ្នាទៅវិញទៅមក >> ។ សន្យាគ្នាហើយ យូរបន្តិចទៅ សម្លាញ់មួយមានប្រពន្ធគ្រប់លក្ខណ៍ សម្លាញ់មួយទៀតមានប្រពន្ធខាតលក្ខណ៍ ។ វេលាយប់ចូលដំណេក សម្លាញ់ដែលមានប្រពន្ធគ្រប់លក្ខណ៍នោះ និយាយគិតគ្នាប្ដីប្រពន្ធ...
នាងរត់រកអ្នក មេខាតលក្ខណ៍ រត់រកអាបាក់ទន្សា
ភាគទី១
18
រឿង សួស្ដី និងអពមង្គល
សម័យមួយ សិរីសួស្ដី និងអពមង្គល ជួបនិយាយគ្នា ។ អពមង្គលសួរទៅសិរីសួស្ដីថា << លោកមានរឹទ្ធិអំណាច ដូចម្ដេចខ្លះ ? " ។ សិរីសួស្ដី ប្រាប់ទៅអពមង្គលថា << រឹទ្ធិអំណាចអញជាសិរីសួស្ដីនេះ ខ្លាំងពូកែណាស់ សូម្បីតែមនុស្សខ្ញុំគេ ទោះគេស្អប់ គេមិនមេត្តា តែអញទៅសណ្ឋិតកាលណា នឹងបណ្ដាលឱ្យគេស្នេហាទំនុកបម្រុងដរាបដល់បានរាជសម្បត្តិ " ។ ឯសិរីសួស្ដី សួ...
មារយាទថ្លៃឱ្យយក មារយាទថោកឱ្យវៀរ
ភាគទី១
19
រឿង ខ្លាចាញ់ប្រាជ្ញាគីង្គក់និងអណ្ដើក
មានសត្វខ្លាមួយ ដើរស្វែងរកស៊ីតាមទម្លាប់វា លុះដើរទៅប្រទះនឹងសត្វគីង្គក់មួយកំពុងលោតផ្លោតៗ ក៏ស្រែកសួរទៅថា "យើ ! បងម៉ាំងកាយេ (ខ្លះហៅថាមាំងកាជា) ឯងដើររកស៊ីអ្វីហ្នឹង ?" ។ គីង្គក់តបថា "ចុះបងខ្លាឯងដើរមករកអ្វីដែរ ?" ។ ខ្លាថា "យើងដើររកស៊ី" ។ គីង្គក់តបថាយើងក៏ដើររកស៊ី ដូចបងឯងដែរ" ។ ខ្លាថា "ចុះដើររកស៊ីអ្វីនឹងបាន បើបងឯងលោតម្ដងបានមួយសុ...
ផ្ចាញ់មនុស្សក្លៀវក្លា ដោយការអង់អាច
ភាគទី១
20
រឿង ខ្លា ស្វា និងទន្សាយ
មានសត្វខ្លាមួយ វាដាច់សង្វែង ដើររកចាប់អ្វីមិនបានសោះ ខំដើរស្វែងណាស់ៗ ទៅប្រទះនឹងសត្វអកមួយ កំពុងតែយំឮសូរអកអូៗ ទំលើដើមព្រឹក្សាមួយនៅមាត់ត្រពាំង ខ្លាក្រឡេកមើលទៅឃើញគិតក្នុងចិត្តថា " ធ្វើម្ដេចនឹងចាប់អានេះបានហ្ន ! បើវានៅខ្ពស់ម្ល៉េះ ? បើអញឡើងទៅ មុខជាវាឃើញ ហើយហើរទៅកាលណានឹងចាប់វាបាន ?" ។ ខ្លាអង្គុយចាំមើលកិច្ចកលសត្វអកនោះ ។ ឯសត្វអកនោ...
មាត់មានគ្រប ដបមានឆ្នុក
ភាគទី១
21
រឿង អណ្ដើកនិងស្វា
មានរឿងនិទានមួយថា អណ្ដើក និងស្វា វាសុំធ្វើដន្លងគ្នា តែគ្មានកូនចៅទៅចងពន្ធអ្វីទេ គ្រាន់តែនិយាយថា សុំគ្នាធ្វើដន្លង ។ សត្វទាំងពីរ ស្រឡាញ់រាប់អានគ្នា ដូចដន្លងអ្នកទាំងពួងនោះដែរ ។ លុះចំណេរយូរទៅ ដន្លងខាងស្វានោះ គេមានកូនត្រូវរៀបការ គេហៅភ្ញៀវពួកស្វា សន្មតថ្ងៃនឹងស៊ីការ ទើបនឹកឃើញអណ្ដើកជាដន្លងថា " យើងការកូននេះ ហៅភ្ញៀវអស់ហើយ នៅតែអណ្ដ...
មាត់អណ្ដើក
ភាគទី១
22
រឿង ដង្កូវនិងក្អែក
មានរឿងនិទានមួយថា សត្វដង្កូវកំពុងស៊ីស្លឹកឈើ មានសត្វក្អែកមួយហើររកចំណីទៅប្រទះនឹងដង្កូវនោះ ។ ក្អែកថា " ពេលនេះមានលាភបានដង្កូវស៊ី " ក៏ហើរទៅជិតដង្កូវ ។ ដង្កូវក្រឡេកឃើញក្អែកក៏នឹកថា "ខ្លួនអាក្អែកនេះ ចិត្តឃោរឃៅ នឹងចឹកអញស៊ីឥឡូវហើយ " ។ ដង្កូវសួរក្អែកថា " មករកអ្វី ? " ។ ក្អែកប្រាប់ទៅដង្កូវវិញថា " អញមកស៊ីដង្កូវឯង " ។ ដង្កូវថា " លុះត...
តូចមែនពិត ដូចពេជ្រពណ្ណរាយ
ភាគទី១
23
រឿង បងថ្លៃនិងប្អូនថ្លៃ
មានមនុស្សពីរនាក់ជាបងថ្លៃ ប្អូនថ្លៃនឹងគ្នា បងថ្លៃជាអ្នកក្រ ប្អូនថ្លៃជាអ្នកមានទ្រព្យសម្បត្តិ ។ ថ្ងៃមួយឪពុកក្មេក មានកិច្ចរវល់ត្រូវប្រាប់បងប្អូន កូនចៅឱ្យទៅស៊ីផឹកនៅផ្ទះគាត់ ប្អូនថ្លៃនោះបានមកជួបនឹងបង បបួលទៅស៊ីឯផ្ទះឪពុកក្មេក, បងថ្លៃនិយាយប្រាប់តាមត្រង់ថា "មិនហ៊ានទៅស៊ីទេ" ព្រោះខ្លួនជាអ្នកក្រ មិនធ្លាប់ស៊ីម្ហូបចំណីល្អ ក្រែងមិនត្រ...
ពុតគ្រូកុំត្រាប់ ច្បាប់គ្រូឱ្យយក
ភាគទី១
24
រឿង បុរសកុហក៤នាក់
កាលពីព្រេងនាយ មានបុរសកុហក ៤ នាក់ មកជួបជុំគ្នា រួមគំនិត គិតដើរទៅរកឆរបោកបញ្ឆោត យកទ្រព្យសម្បត្តិគេ នៅគេហដ្ឋាន ឆ្ងាយពីលំនៅរបស់ខ្លួន ព្រមព្រៀងគ្នាស្រេចហើយ ក៏នាំគ្នាដើរទៅ លុះទៅយូរបន្តិចបានជួបប្រទះនឹងតាចាស់ដូនចាស់ពីរនាក់ ជាអ្នកធ្វើចម្ការកប្បាស នៅក្បែរមាត់ទន្លេមួយដាច់ឆ្ងាយពីស្រុកភូមិគេ ។ បុរសកុហក ៤ នាក់នោះបានដឹងដំណឹងថា តាចាស់ ...
ពាក្យច្រើនភូត ចាញ់អាត្មា
ភាគទី១
25
រឿង បុរសកំជិលមានប្រពន្ធគ្រប់លក្ខណ៍
មានរឿងព្រេងមួយដំណាលថា : មានបុរសកម្ជិលម្នាក់ មានប្រពន្ធគ្រប់លក្ខណ៍ មានកិរិយាមារយាទល្អ ចេះគោរពប្រណិប័តន៍ប្ដី ។ តាំងពីបានគ្នាជាប្ដីប្រពន្ធមក , បុរសកម្ជិលចេះតែពីដេក ដល់ឃ្លានបាយ ទើបក្រោកឡើងស៊ីៗ រួចដេកទៅវិញ សូម្បីថ្នាំជក់ ក៏ប្រពន្ធមូរឱ្យដែរ ។ ប្រពន្ធជាមនុស្សគោរពប្រណិប័តន៍ប្ដី មិនមានពាក្យអាក្រក់ទៅលើប្ដីសោះ លើកបាយទឹកនិងរបស់អ្វ...
ផ្ទះធំស្រណុក ត្បិតល័ក្ខណ៍ស្រីជា
ភាគទី១
26
រឿង បុរសមានកូន៤នាក់រៀនវិជ្ជា៤បទ
មានបុរសម្នាក់មានកូនប្រុស ៤ នាក់បានសិក្សាវិជ្ជា ៤ បទ ស្ទាត់ជំនាញរៀងខ្លួន គឺម្នាក់ចេះស៊ី, ម្នាក់ចេះដេក, ម្នាក់ចេះកាត់ក្ដី ម្នាក់ទៀតចេះចង់ស្រី ។ ឪពុកក៏យកកូនទាំង ៤ នាក់ទៅថ្វាយស្ដេច ក្រាបអំពីវិជ្ជានីមួយៗ ក្នុងខណៈដែលថ្វាយនោះ ។ ស្ដេចទ្រង់រក្សាទទួលទុក ។ ថ្ងៃមួយ ស្ដេចទ្រង់ពិសោធបុរសម្នាក់ ដែលចេះស៊ីជាមុន, ឱ្យគេរៀបភោជនាហារជាច្រើនម...
ម្ង៉ៃនឹងចេះ ឱ្យគេកោត ម្ង៉ៃនឹងឆោត ឱ្យគេអាណិត
ភាគទី១
27
រឿង ចៅអាចម៍សេះ
មានបុរសម្នាក់ អ្នកស្រុកគេហៅថា "ចៅអាចម៍សេះ " ព្រោះនៅខ្ញុំសេដ្ឋីគេឱ្យឃ្វាលសេះប្រហែលជា ៥០ ក្បាល គេឱ្យទៅសង់ខ្ទមនៅបៀតមាត់ទន្លេ ។ បុរសនោះព្យាយាមរំឭកគុណព្រះពុទ្ធ ទោះឃ្វាលសេះក្ដី ធ្វើការអ្វីក្ដី តែងទន្ទេញជាប់ "អញទៅដេញសេះ សម្មាសម្ពុទ្ធោ អញទៅលើកអាចម៍សេះ សម្មាសម្ពុទ្ធោ " ធ្វើការអ្វីៗក៏ទន្ទេញថា សម្មាសម្ពុទ្ធោដូច្នេះដរាបទៅ ។ ឯអាចម៍...
ការខំប្រឹងប្រែង តែងមានផលច្រើន
ភាគទី១
28
រឿង ស្រីក្ងោកមាស
ដើមឡើយ មានបុរសម្នាក់ បានទទួលបណ្ដាំពីឪពុកប្រដៅថា " កុំឱ្យយកស្រីប្ដីលែង និងស្រីសៅកែ ឱ្យយកតែស្រីក្រមុំព្រហ្មចារី និងមេម៉ាយប្ដីស្លាប់ ធ្វើជាប្រពន្ធ ហើយកុំឱ្យយកក្លើនឹងមនុស្សគ្រូបី " តែមិនដូច្នោះ បុរសនោះបានយកស្រីទាំង ៤ នាក់នោះជាប្រពន្ធ និងយកមនុស្សគ្រូបីជាក្លើ ដើម្បីល្បងមើល ។ ថ្ងៃមួយក្ងោកមាសរបស់ស្ដេច ទៅរកស៊ីក្បែរផ្ទះបុរសនោះ, ...
ចង់ដឹងផលពិត ត្រូវពិនិត្យរកហេតុ
ភាគទី១
29
រឿង បុរសកាស៣០
កាលពីព្រេងនាយ មានបុរសម្នាក់ នៅស្រុកមួយ អាពុកម្ដាយស្លាប់ទៅ នៅកំព្រាតែម្នាក់ឯង ហើយក្រលំបាកណាស់ គ្មានទ្រព្យសម្បត្តិអ្វីទេ មានតែកាស ៣០ ច្រកក្នុងទៃ ក្រវាត់ជាប់នៅចង្កេះជានិច្ច ។ បុរសនោះពិចារណាថា "អញទៅទីពឹងអ្នកណានឹងបានសុខ" គិតទៅឃើញថា "គួរអញទៅជ្រកកោន នឹងលោកក្រឡាហោមចុះ " ។ ហើយក៏ដើរចេញពីផ្ទះទៅ ទៅដល់ក្រាបសំពះតាមសមគួរ ។ លោកក្រឡាហោ...
មនុស្ស កុំមើលងាយមនុស្ស
ភាគទី១
30
រឿង បុរសជីកក្ដាម
និទាន ១ ថា : មានបុរសប្ដីប្រពន្ធ មានកូនប្រុសមួយ កូននោះអាយុបាន ១២ ឆ្នាំ មាតាស្លាប់ទៅ នៅតែឪពុកពោះម៉ាយ ។ ឪពុកក៏ធ្វើរបរលក់ដូរតែពីរនាក់នឹងកូន លក់មិនដាច់រឹតតែក្រទៅៗ ក្រោយមក ឪពុកអនិច្ចកម្មទៅទៀត នៅតែកូនម្នាក់ឯងរក្សាផ្ទះសំបែង ។ ឪពុកស្លាប់ទៅបាន ៥ថ្ងៃក៏មកពន្យល់សប្ដិថា "កូនឯងក្រលំបាកណាស់ យើងជាឪពុកគ្មានរបស់អ្វីនឹងឱ្យទេ ដូច្នេះឱ្យកូន...
ឈើពុក កុំដាក់គូថអង្គុយ
ភាគទី១
31
រឿង ស្រីមាយាដកខ្ញី
មានបុរសម្នាក់និងស្រីម្នាក់ ជាប្ដីប្រពន្ធ នៅក្នុងស្រុកមួយ ប្ដីជាមនុស្សចិត្តត្រង់ តែគ្មានប្រាជ្ញា ឯនាងប្រពន្ធនោះ ជាស្រីចិត្តមិនត្រង់នឹងប្ដី តែចេះមាយាច្រើន ។ ថ្ងៃមួយនាងប្រពន្ធ មានចិត្តប្រាថ្នាចង់ជួបនឹងសហាយណាស់ ដោយឃ្លាតគ្នាយូរហើយ តែមិនដឹងជាធ្វើម្ដេចនឹងទៅជួបបាន ព្រោះភូមិនោះនៅឆ្ងាយពីគ្នា បើដើរទៅខ្លាចខ្មោចលង ។ នាងប្រពន្ធក៏និយ...
កុំពត់ស្រឡៅ កុំប្រដៅស្រីខូច
ភាគទី១
32
រឿង តាចន្ទ័រំលៀក
មានរឿងមួយដំណាលថា : កាលនោះ មានព្រៃមួយធំមានខ្លាសាហាវ តែងខាំមនុស្សជាច្រើន នឹងចូលទៅរកបោចផ្ដៅវល្លិពុំបាន ។ គ្រាដែលតាចន្ទគាត់ចូលទៅបោចវល្លិក្នុងព្រៃនោះ ខ្លាវាលបចេញពីក្នុងព្រៃ ប៉ងនឹងខាំតាចន្ទដែលចូលទៅបោចវល្លិ ។ តាចន្ទឃើញវាមុន ហើយគាត់រកពុទ្ធោថា ឱ ! ពុទ្ធោៗ អើយ ! ឆ្នាំនេះឆ្នាំខាល ទឹកបែកពាសវាល ស្លាប់ខ្លាដំរីស្លាប់អស់បក្សា ម្រឹគាបក...
ខឹងខាត ប្រមាថខុស
ភាគទី១
33
រឿង អន្ដរាយរិទ្ធិនៃអស្សតរ
លោកអ្នកដែលបានឮឬទេ ? ចាស់ៗតែងនិយាយតៗគ្នាមកថា "សត្វអស្សតរ គឺសេះ ពីដើមមកជាសត្វវិសេស ចេះហោះហើរដើរលើអាកាសបាន តែតមកខាងក្រោយ ក៏ត្រូវគេកាត់សរសៃហោះចោលទៅ" ដូចមានស្នាមនៅជើងអស្សតរជាភស្តុតាងស្រាប់ តែពុំដឹងជាអ្នកឯណាកាត់ ហើយកាត់នោះ តើដោយហេតុអ្វី ពុំមានចែងច្បាស់ ។ លោកអ្នក ដែលបានឃើញឬទេ ? សត្វអស្សតរ កាន់ចរិតមួយយ៉ាងជាប់ជានិច្ច គឺថា សត្វព...
លួចគេវាគ្រាន់ តែគេទាន់វាក្រែល
ភាគទី១
34
រឿង មនុស្សលោភ
កាលពីព្រេងនាយ មានរឿងមួយថា មានកុមារីម្នាក់អាយុ ១៤ ឆ្នាំ ម្ដាយប្រើឱ្យទៅជីកដំឡូង ។ ក្មេងនេះ រៀបចបរួចស្រេច ចេញដើរទៅរកដំឡូង ទៅដល់ព្រៃធំមានដំបូកមួយមានរូងជ្រៅ ។ នាងកុមារីទៅជីកដំឡូង នៅជើងដំបូកនោះ ក៏របូតផ្លែចបជ្រុះធ្លាក់ទៅក្នុងរូងនោះ ។ នាងមិនដឹងធ្វើដូចម្ដេច ក៏ស្រែកប្រកាសថា "លោកណា អ្នកណាអើយ ជួយយកផ្លែចបឱ្យខ្ញុំបាន ខ្ញុំនឹងសងគុណលោ...
ចចើងចង់លាភ រែងបាត់ធនទៅ
ភាគទី២
1
រឿង អាខ្វាក់អាខ្វិន
កាលពីព្រេងនាយ មានមនុស្សពីរនាក់ ម្នាក់ខ្វាក់ ម្នាក់ខ្វិន នៅខ្ញុំចិនទាំងពីរនាក់ អស់អ្នកស្រុកគេហៅអាខ្វាក់អាខ្វិន ប៉ុន្តែនៅម្ចាស់ដោយខ្លួន អាខ្វាក់នៅនឹងចិនផ្ទះមួយ អាខ្វិននៅនឹងចិនផ្ទះមួយទៀតជិតគ្នា ។ អាខ្វាក់អាខ្វិនយកគ្នាជាសំឡាញ់ ។ ឯអាខ្វាក់ៗ ភ្នែកទាំងពីរ មើលមិនឃើញអាខ្វិនៗជើងទាំងពីរ ដើរមិនរួច បើនឹងទៅណាបានតែកិលនឹងគូថ ។ ចិនជាម្...
ភ្នែកសាច់មិនសម្រេចដូចភ្នែកប្រាជ្ញា
ភាគទី២
2
រឿង ខ្ពើមអាចម៍ជិះដំរី ខ្ពើមក្ដីឡើងចុងត្នោត
កាលពីព្រេងនាយ មានបុរសម្នាក់ខ្ពើមក្ដី ទៅឡើងចុងត្នោតហើយយកស្លឹកត្នោតចាក់ស្មុគ ចាក់ធ្វើរូបសត្វផ្សេងៗ ហើយគិតថា "អញលក់ស្មុគទាំងអស់នេះ យកប្រាក់ទៅទិញសំលៀកបំពាក់និងទិញក្របីធ្វើស្រែ ហើយនឹងលោះខ្ញុំប្រើ បើកាលណាអញប្រើវាមិនបាន អញនឹងវាយធាក់វា" ថាតែប៉ុណ្ណោះក៏យកជើងធាក់ស្មុគនោះ ធ្លាក់មិនតិចតួចធ្លាក់ទាល់តែភ្លាត់ជើងធ្លាក់ពីលើចុងត្នោត តែបុ...
ខ្ពើមអាចម៍ជិះដំរី ខ្ពើមក្ដីឡើងចុងឈើ
ភាគទី២
3
រឿង ចាបស្រុកនិងចាបព្រៃ
កាលពីព្រេងនាយ មានចាបស្រុកនិងចាបព្រៃ ដើររកស៊ីដោយពួកជារាល់ថ្ងៃ ។ ខាងចាបស្រុកមានមេបាប្រដៅថា "បើរកស៊ីកុំជជែកឈ្លោះគ្នា ឱ្យឮមាត់គឹកកងឡើយ ឱ្យប្រយ័ត្នខ្លួនបើព្រានវាវាយលប់ត្រូវឱ្យបបួលគ្នាខំហើរទូលលប់ឱ្យរបើក ដើម្បីនឹងឱ្យរួចរស់ជីវិត ។ ពួកចាបស្រុក ក៏ធ្វើតាមដំបូន្មានមេបាប្រដៅ តែងដើររកស៊ី មិនសូវហ៊ានមាត់ឱ្យឮជាគឹកកងទេ ជួនកាលបើព្រានវាយល...
ចោទគេដោយស្មាន ត្រឡប់បានក្ដីទុក្ខ
ភាគទី២
4
រឿង បុរសដណ្ដឹងប្រពន្ធ
កាលពីព្រេងនាយ មានបុរសម្នាក់ចង់បានប្រពន្ធ ទៅដណ្ដឹងកូនគេម្នាក់ ។ ម្ដាយឪពុកគេថា "បើចង់បានកូនយើងជាប្រពន្ធ លុះតែឱ្យយើងចង់ត្រាំទឹកបានបីយប់ ទើបយើងឱ្យកូនបាន" ។ បុរសនោះ ក៏ព្រមឱ្យគេចងត្រាំទឹក ដល់ត្រាំទឹកបានពីរយប់បុរសនោះឃើញភ្លើងឆេះលើកំពូលភ្នំ ក៏លើកដៃឡើងអាំងលេង ។ គេមើលមកឃើញគេថាបុរសនោះអាំងភ្លើង គេមិនឱ្យកូនគេជាប្រពន្ធឡើយ ។ បុរសនោះ ខ...
ចេះឯង ឱ្យក្រែងចេះគេ
ភាគទី២
5
រឿង ទេវតាសេកសាយ
កាលពីព្រេងនាយ មានមនុស្សកម្សត់ពីរនាក់ប្ដីប្រពន្ធ មានកូនប្រុសមួយ ។ កូននោះកើតឡើងវេលាណា មានទេវតាអាក្រក់មកថែរក្សាសែកសោយ ។ តាំងពីទេវតាអាក្រក់មកសែកសោយក្មេងនោះ ឪពុកម្ដាយក៏ស្លាប់ចោលអស់ទៅ ។ ក្មេងនោះនៅជាមួយនឹងជីដូនៗ ក៏ថែរក្សាដរាបដល់អាយុ ២០ ឆ្នាំ ។ ថ្ងៃមួយ ក្មេងនោះចូលទៅក្នុងព្រៃ ដើម្បីរកឧស កំពុងតែកាប់ឧស មានទេវតាមួយអង្គទៀត ជាទេវតាល...
រិទ្ធិនៅទេវតា ប្រាជ្ញានៅមនុស្ស
ភាគទី២
6
រឿង ចៅកាំបិតបន្ទោះ
កាលដើមឡើយ មានបុរសពីរនាក់ ជាបងប្អូននឹងគ្នា ម្ដាយឪពុកស្លាប់អស់ទៅនៅតែពីរនាក់បងប្អូន ក៏បបួលគ្នាទៅនៅវត្ត រៀនអក្សរ ធម៌អាថ៌ សាស្ត្រាបាលីនឹងលោកសង្ឃរាជ លោកក៏មេត្តាករុណាប្រៀនប្រដៅឱ្យរៀនសូត្រ ។ ក្មេងទាំងពីរនាក់ព្យាយាមណាស់ រកក្មេងណាស្មើគ្មាន ដល់រៀនចេះចប់ លោកគ្រូបំបួសនេន ។ នេនទាំងពីរពុំខ្ជិលសោះ ខំរៀនសូត្រនិងបម្រើគ្រូពុំឱ្យគ្រូអាក់អ...
នឿយណាស់កុំដេក យកប្រពន្ធឱ្យមើលម្ដាយក្មេក ដេកយប់កុំនិយាយនិងស្រី
ភាគទី២
7
រឿង ចៅតប់ប្រមល់
កាលពីព្រេងនាយ មានបុរសពីរនាក់ បានធ្វើកងការកុសលជាមួយគ្នា លុះបុរសទាំងពីររំលាងខន្ធទៅ បុរសម្នាក់បានទៅកើតជាព្រះឥន្ទ្រ. បុរសម្នាក់ទៀតទៅកើតជាបុរសកម្សត់ មានប្រពន្ធ ក្រលំបាកណាស់ រកស៊ីនេសាទដាក់លបយកត្រី ជាអម្រស់អម្រចិញ្ចឹមជីវិត ។ គ្រា១ ព្រះឥន្ទ្របានបើកទិព្វចក្ខុ ទតឃើញបុរសនោះ វេទនាលំបាកដូច្នោះ មានសេចក្ដីអាសូរករុណា វេលាយប់ព្រះឥន្ទ្រ...
កម្លាំងអ្វី មិនស្មើកម្លាំងកម្ម
ភាគទី២
8
រឿង ចៅផ្កាប់ត្រឡោក
កាលពីព្រេងនាយ មានសេដ្ឋីប្ដីប្រពន្ធ មានកូនក្រមុំមួយនាក់ រូបឆោមល្អណាស់ ។ ពួកកំលោះៗជាច្រើនស្ម័គ្រចិត្តស្រឡាញ់ បានប្រាប់មាតាបិតាឱ្យចូលទៅដណ្ដឹងកូនក្រមុំមហាសេដ្ឋីៗនោះ ក៏ព្រមឱ្យឥតប្រកែក តែមានធ្វើខសន្យាថា "បើកំលោះឈ្មោះណាចង់បាន ត្រូវសង់ផ្ទះ៥ល្វែងតែមួយថ្ងៃឱ្យហើយ បើធ្វើមិនហើយ សេដ្ឋីនោះផ្ដាច់មិនឱ្យកូនក្រមុំទេ" ។ កំលោះដទៃៗ ប៉ុន្មាន...
ត្រឡាចម្ដេចមានបណ្ដូល មនុស្សមួយទាំងមូល ណាក៏គ្មានប្រាជ្ញា
ភាគទី២
9
រឿង តម្លង់៧សន្ដាន
កាលពីព្រេងនាយ មានបុរសប្ដីប្រពន្ធ នាំគ្នាទៅសួរបងប្អូននៅភូមិត្រៃសណ្ដែកដើរៗ ទៅប្រទះនឹងអាតម្លង់ ៧ សន្តាន កំពុងតែទឹមគោភ្ជួរស្រែ ។ បុរសប្ដីប្រពន្ធនោះ សួរថា "អ្នកអើយអ្នក ! ផ្លូវណាកាត់ត្រង់ទៅលើភូមិព្រៃសណ្ដែក ត្បិតខ្ញុំខានមកយូរឆ្នាំហើយ មិនដឹងជាផ្លូវណាគាត់ទៅឱ្យត្រង់ ?" ។ កូនក្រោលបង្គោលស្នឹង អាក្រហមមួយនេះ ម្ដាយក្មេកគាត់ចែក ឯអាស្ន...
ស្ដាប់មិនជាក់ កុំអាលញាក់ចិញ្ចើម
ភាគទី២
10
រឿង សុភាទន្សាយពាក្យកាព្យ បទមណ្ឌោកគតិ
នេះនឹងស្រដី ពីសត្វប្រាំនៃហោងណា ភេមាន់អកខ្លា និងទន្សាយទាំងប្រាំជាក់ ។ គិតគ្នាធ្វើផ្ទះ នឹងបានប្រើប្រាស់ទុកដាក់ គ្រាន់បានសម្នាក់នឹងបានគិតការតទៅ ។ ខ្លាថាបើច្នោះ ព្រមគ្នាចំពោះឥឡូវ យើងទៅច្រូតស្បូវ រួចហើយសឹមយើងគិតសង់ ។ គិតស្រេចហើយណា បបួលគ្នីគ្នាដើរត្រង់ពុំហ៊ានបង្អង់ ពុំបានឈរឈប់ឡើយណា ។ ដើរទៅដល់ព្រៃ គយគន់រំពៃព្រឹក្សាឃើញវាលស្បូវ...
កម្លាំងកាយទុកថាគ្រាន់បើ ក៏មិនស្មើកម្លាំងប្រាជ្ញា
ភាគទី២
11
រឿង សុភាទន្សាយ
ពាក្យរាយតពីពាក្យកាព្យ ដំណាលពីរឿងទន្សាយ កាលដែលរត់ពីអណ្ដូងទៅនោះ ទៅឈប់ជិតភូមិមួយ មានយាយចាស់ម្នាក់ទូលចេកទៅលក់ ទន្សាយនោះឃើញ គិតថា "ឥឡូវអញអស់កម្លាំងម៉េ្លះ ធ្វើម្ដេចនឹងបានចេកនោះស៊ី មានតែធ្វើជាស្លាប់" គិតហើយលូនទៅដេកនៅផ្លូវ ។ ឯយាយចាស់នោះទូលចេកដើរមកដល់ ឃើញទន្សាយគិតស្មានថាជាស្លាប់មែន ហើយលាន់មាត់ថា "អះអញមកលក់ចេកថ្ងៃនេះ ហៅពេញជាមានល...
ត្រីរ៉ស់ក៏រួច ទន្សាយក៏រួច
ភាគទី២
12
រឿង ស្ត្រីពិត ម្ដាយពិត ឪពុកពិត
កាលពីព្រេងនាយ មានបុរសម្នាក់ ជាអ្នកកម្សត់ក្រលំបាក, ម្ដាយឪពុកស្លាប់ចោលពីតូច នៅតែម្នាក់ឯង តែងរកស៊ីចិញ្ចឹមអាត្មាគ្រាន់តែឆ្អែតពោះ ។ ដល់បុរសនោះចម្រើនធំដឹងសេចក្ដីឡើង ក៏ចង់ដឹងថា "ក្នុងនគរនោះ នឹងមានស្ត្រីពិត ម្ដាយពិត ឪពុកពិត ឬទេ ? " ។ ថ្ងៃមួយ ស្ដេចក្នុងនគរនោះ ទ្រង់គិតធ្វើបុណ្យកម្សាន្តសប្បាយមួយ ។ ស្ដេចទ្រង់មានព្រះបន្ទូលហៅនាហ្មឺន...
ប្រាជ្ញាបុណ្យផង កើតដោយប្រណិប័តន៍
ភាគទី២
13
រឿង អន្ទង់វែងឆ្នាំងវែង
ក្នុងកាលកន្លងទៅហើយ មានមនុស្សពីរនាក់ ជាប្ដីប្រពន្ធ ។ ថ្ងៃមួយ ប្ដីចេញទៅរកអន្ទង់ដើម្បីជាអាហារ បានអន្ទង់១ យកមកប្រគល់ឱ្យប្រពន្ធ ប្រាប់ថា "ចូរឯងយកអន្ទង់នេះទៅស្លស៊ី" ។ ប្រពន្ធឆ្លើយថា "ចុះបើអន្ទង់នេះវែងម្ល៉េះ បានឆ្នាំងវែងពីណានឹងយកមកស្ងោរអន្ទង់នេះបាន ?" ។ ប្ដីឮហើយ នឹកក្នុងចិត្តថា "ប្រពន្ធអញល្ងង់អីម្ល៉េះ !" ហើយប្រាប់ប្រពន្ធថា "ប...
អន្ទង់វែងឆ្នាំងវែង
ភាគទី២
14
រឿង អាឡេវ
កាលពីព្រេងនាយ មានបុរសម្នាក់ឈ្មោះអ្នកង៉េះ ប្រពន្ធនាងង៉ោះ មានកូនប្រុសម្នាក់ឈ្មោះ អាឡេវ ។ កូននោះ លុះធំឡើងអាយុ ៧ ឆ្នាំ ជាក្មេងមានប្រាជ្ញាដឹងថាម្ដាយឪពុកល្ងង់ មិនចេះធ្វើការរកស៊ី ជាអ្នកក្រលំបាក វាក៏និយាយនឹងម្ដាយ ឪពុកថា "ម៉ែអើយ ! ឪអើយ ! ឥឡូវនេះ យើងគ្មានរបរធ្វើការរកស៊ីអ្វីនឹងគេបានជាយើងក្រ បើដូច្នេះ ខែវស្សាយើងធ្វើស្រែ ខែប្រាំងយើ...
ត្រុកៗ អ្នកស្រុកមើលងាយរលាស់គូថខ្ជាយ មានឱដ្ឋមានភ័ន្ត
ភាគទី២
15
រឿង ស្រីកណ្ដុរល្អោច គឺកណ្ដុរបំផ្លាញ
កាលពីដើម មានបុរសម្នាក់មានប្រពន្ធ ។ បុរសនោះតែងទៅកាប់ចម្ការសព្វថ្ងៃ លុះកាប់ចម្ការទៅដល់ដើមជ្រៃមួយ ស្ដេចកណ្ដុរស ដែលនៅនឹងដើមជ្រៃនោះ មានសេចក្ដីភិតភ័យ ហើយហើយទៅអង្វរបុរសដែលកាប់ព្រៃធ្វើចម្ការនោះថា "សុំឱ្យបុរសទុកតែដើមជ្រៃមួយនេះ ខ្ញុំនឹងឱ្យរង្វាន់ជាមាស ក្នុងមួយថ្ងៃមួយដុំ" ។ បុរសនោះ ក៏ព្រមទុកដើមជ្រៃឱ្យ ។ ស្ដេចកណ្ដុរស បានយកមាសមកប្រ...
ចង់ស៊ីកុំតាមឃ្លាន
ភាគទី២
16
រឿង បុរសចាក់ស្មុគ
កាលពីដើមម្នាក់ចេះចាក់ស្មុគ ។ បុរសនោះ ចង់បានខ្ញុំប្រើ ក៏ឡើងទៅចាក់ស្មុគលើចុងត្នោត ហើយគិតតែម្នាក់ឯងថា " បើអញចាក់ស្មុគបាន ១ លក់បាន ១០ សេន, បើចាក់ស្មុគបាន ១០០០ នឹងលក់ទៅបាន ១០០ រៀល រួចអញលោះមនុស្សប្រើ, បើប្រើមិនបានដូចចិត្ត អញនឹងធាក់វាយវា" ។ បុរសនោះមិនគ្រាន់តែគិតក្នុងចិត្ត ក៏យារដៃលើកទាំងជើង ធាក់ធាងត្នោត ក៏របូតខ្លួនធ្លាក់ពីលើចុ...
រយោងដូចសម្លកំពឹស
ភាគទី២
17
រឿង អ្នកដំណើរពីរនាក់ដណ្ដើមគ្នាដេកកណ្ដាល
កាលពីព្រេងនាយ មានមនុស្សពីរនាក់ដើរទៅផ្លូវឆ្ងាយ ជួនយប់ក្នុងព្រៃងងឹតដើរទៅមិនរួច បបួលគ្នាដេកក្នុងព្រៃ ។ អ្នកទាំងពីរនាក់ ចង់ដេកកណ្ដាលតែរៀងខ្លួន ប៉ុន្តែមិនដឹងគិតធ្វើដូចម្ដេចនឹងបានដេកកណ្ដាល ។ បុរសទាំងពីរនាក់គិតគ្នាថា " បើដូច្នោះ យើងដេកយកជើងទល់គ្នា " ហើយបុរសទាំងពីរនាក់នោះ ក៏ដេកយកជើងទល់គ្នាទាំងពីរនាក់ទៅ ។ ក្រោយមកមានខ្លាមកឃើញមនុ...
យកហេះទៅដូរហោះ
ភាគទី២
18
រឿង ចៅធុង ចៅសាញ់
បទកាកគតិ បពិត្រអញខ្ញុំ ហត្ថាបង្គំ ប្រណម្យវន្ទា សូមមានតេជះ ដូចព្រះរាមា សូមមានប្រាជ្ញា ដូចព្រះមហោសថ ។ ខ្ញុំថ្វាយបង្គំ ព្រះពុទ្ធឧត្ដម ប្រាជ្ញាមោះមុត តែងនាំសត្វផង ឆ្លាស់ឆ្លងសមុទ្រ សង្សារចំហុត ដាក់ដល់សួគ៌ា ។ ព្រះអង្គត្រាស់ត្រេច សាងសម្ភារស្រេច ផ្ដាច់សង្សារា លើសលែងត្រៃភព សាយសព្វទិសា ព្រះអង្គផ្ចាញ់មារ ដល់និព្វានហោង ។ បង្គំព្រះ...
គូគេចមិនរួច អាយុមិនអស់មិនស្លាប់
ភាគទី២
19
រឿង អាសំគមបាញ់លលក
មានមនុស្សម្នាក់ ជាកូននៃអ្នកត្រកូលក្រីក្រ, បុរសនេះ តាំងពីចម្រើនធំឡើង គ្មានរកស៊ីអ្វីសោះ ខំប្រឹងសង្វាតតែខាងការបរបាញ់ ទាល់តែស្ទាត់ជំនាញ, បើបុរសនោះបាញ់តម្រង់សព្វណា ចង់ឱ្យត្រូវក្បាល ត្រូវក ឬទ្រូង រមែងត្រូវតាមបំណង, តែរូបឆោមលោមពណ៌បុរសនោះ អាក្រក់មាឌស្គមកំព្រឹង សក់ក្រញាង មុខក្រញុះ អ្នកស្រុកគេដាក់ឈ្មោះហៅថា "អាសំគមបាញ់លលក" ព្រោះវា...
ចេះដប់មិនស្មើប្រសប់មួយ
ភាគទី២
20
រឿង អាប៉ាងនាងតី
ក្នុងសម័យមួយនោះ ជារដូវស្រូវទុំ អាប៉ាងទៅដេកចាំស្រូវវា ទាំងយប់ទាំងថ្ងៃ មានទាំងចាប៉ីមួយទៅផង, វេលាថ្ងៃឡើង ថែទាំស្រូវ ដល់ពេលយប់ទំនេរ តែងដេញចាប៉ី ហើយស្រែកច្រៀងផង ។ លុះច្រៀងរាប់យប់ទៅ មានខ្មោចស្រីក្រមុំម្នាក់ឮសូរចម្រៀងច្រៀងចាប៉ីពីរោះពេកក៏ដើរទៅស្ដាប់ ទៅអង្គុយអាំងភ្លើងក្រោមខ្ទមអាប៉ាង យូរបន្តិចទៅ អាប៉ាងក្រឡេកទៅក្រោមផ្ទះ ឃើញខ្មោចដ...
ល្ងង់មើលតែខ្មោច
ភាគទី២
21
រឿង ហោរនិងតាចាស់ដូនចាស់
កាលពីព្រេងនាយមានហោរម្នាក់ជាអ្នកទាយ គន់គូរមើលឆុតណាស់ ហោរនោះនៅស្រុកជាមួយនឹងតាចាស់យាយចាស់ ។ មានកាលថ្ងៃ ១ តាចាស់ដូនចាស់គាត់នាំគ្នាទាំងពីរនាក់ទៅនេសាទត្រីនៅបឹងក្បែរភូមិគាត់ ។ ពេលនោះគាត់រុតបានត្រីរស់ ១ ហើយនិងបានទន្សាយលង់ទឹក១ ដល់ល្ងាចគាត់ត្រឡប់មកផ្ទះវិញ គាត់យកទន្សាយគ្របនឹងអង្រុតទុកនៅកណ្ដាលច្បារបន្លែ ខាងមុខផ្ទះគាត់, ត្រីរ៉ស់ គា...
កុំអាងអួតអាត្មា ត្មះតម្រាប្រាជ្ញព្រេងនាយ
ភាគទី២
22
រឿងក្មេងកំព្រា
កាលពីព្រេងនាយ មានបុរសអ្នកស្រែម្នាក់ ប្រកបរបរចិញ្ចឹមជីវិតតែនឹងដាក់ជុចយកត្រី មកលក់ដូរប៉ុណ្ណោះ ។ បុរសនោះ មានកូនប្រុសពីរនាក់ កូនបង អាយុ ១៣ ឆ្នាំ កូនប្អូនអាយុ ១១ ឆ្នាំ ។ ប្រពន្ធស្លាប់ទៅ គាត់នៅពោះម៉ាយជាមួយនឹងកូនទាំងពីរ ហើយរកស៊ីចិញ្ចឹមកូនតែនឹងដាក់ជុចដដែល ។ វេលាដែលបុរសនោះទៅព្រៃ រកវល្លិផ្ដៅធ្វើជុច តែងយកកូនបងទៅជាមួយ, ឯកូនប្អូនទុ...
គិតគ្រប់សព្វដោយផ្លូវ ក្ដីចន្លោះកុំបីមាន
ភាគទី២
23
រឿងមហាឫសីប្រោះខ្លា
មាននិទានមួយដំណាលថា : មានខ្លាទោល ១ ទៅដេកលើរូងពស់ៗលូនចេញមកចឹកខ្លានោះស្លាប់នៅមាត់រូង ។ ថ្ងៃនោះជួនជាមហាឫសីមួយអង្គនិមន្តគោចរ ទៅឃើញខ្លានោះស្លាប់ ក៏មេត្តាប្រោះខ្លានោះឱ្យរស់ឡើងវិញ ។ ខ្លារស់ដឹងខ្លួនហើយនិយាយថា ̋ អញកំពុងតែដេកលក់ជាសុខសប្បាយក្នុងព្រៃជាលំនៅរបស់អញ ម្ដេចឡើយក៏ព្រះស្ដែងហ៊ានមកធ្វើឱ្យអញភ្ញាក់ ម៉េ្លះហើយអញខាំព្រះស្ដែង ស៊ីពុ...
ភាគទី៣
1
រឿងបុរស ៤ នាក់ រៀនសិល្បសាស្ត្រ
មាននិទានមួយថា : មានបុរស ៤ នាក់ទៅស្វែងរៀនសិល្បសាស្ត្រ អំពីព្រាហ្មណ៍ម្នាក់ជាទិសាបាមោក្ខាចារ្យ នៅតក្កសិលាមហានគរ ។ បណ្ដាបុរសទាំង ៤ នាក់នោះ, បុរសម្នាក់រៀនទាយ បុរសម្នាក់រៀនបាញ់ បុរសម្នាក់រៀនមុជទឹក បុរសម្នាក់ទៀតរៀនជបឱ្យរស់ឡើងវិញ ។ អ្នកទាំង ៤ នាក់ សឹងរៀនទីទៃៗ ពីគ្នា លុះរៀនចប់ហើយ ក្រាបលាទិសាបាមោក្ខាចារ្យ ជាគ្រូទៅស្រុកវិញ លុះចេញ...
ភាគទី៣
2
រឿងព្រាហ្មណ៍ ៣ នាក់ ដណ្ដើមស្រីម្នាក់ធ្វើប្រពន្ធ
មាននិទានមួយថា : ព្រាហ្មណ៍ម្នាក់ឈ្មោះតិនស្វាមី មានកូនស្រីម្នាក់ឈ្មោះនាងមន្ទាវតី រូបឆោមលោមពណ៌ល្អលើសលែងស្រីទាំងពួងគ្មានស្រីណាប្រៀបផ្ទឹមស្មើឡើយ បើប្រុសណាឃើញនាងនេះ តែងស្រលាញ់ចង់បាននាងធ្វើជាប្រពន្ធគ្រប់ៗ គ្នា ហើយប្រាប់ឪពុកម្ដាយឱ្យទៅស្ដីដណ្ដឹងដល់ព្រាហ្មណ៍តិនស្វាមីជាឪពុក ។ ព្រាហ្មណ៍តិនស្វាមីមិនព្រមឱ្យដល់អ្នកចូលទៅស្ដីដណ្ដឹងអស់ន...
ភាគទី៣
4
រឿងស្រី ៤ នាក់ ដណ្ដើមចោរម្នាក់ធ្វើប្ដី
មាននិទានមួយថា : មានស្រី ៤ នាក់បានឃើញចោរម្នាក់ដែលព្រះមហាក្សត្រទ្រង់ត្រាស់បង្កាប់ឱ្យរាជបុរសដោតនៅត្រង់ទ្វារបន្ទាយ, ប៉ុន្តែមិនទាន់ស្លាប់ ទើបស្រីទាំង ៤ នាក់គិតព្រមព្រៀងគ្នាចូលទៅសូមលោះចោរនោះ អំពីព្រះមហាក្សត្រ ព្រះអង្គទ្រង់ព្រះរាជានុញ្ញាតឱ្យលោះយកនោះ តែទ្រង់ឱ្យយកមាសមួយពាន់តម្លឹងដាក់ឃ្លាំង ។ ឯស្រី ៣ នាក់គ្មានមាសថ្វាយ មានតែស្រីម...
ភាគទី៣
5
រឿងបុរស ៣ នាក់ធ្វើទូកឈ្មួញឱ្យលិច
មាននិទានមួយថា : មានបុរស ៣ នាក់សុំដោយសារទូកឈ្មួញទៅ បុរសម្នាក់យកឈើដូចជាដងសាដៀវមកដេញធ្វើជាភ្លេង បុរសម្នាក់ទៀតកាលបើឮគេដេញសាដៀវធ្វើជាភ្លេងដ៏ពីរោះដូច្នោះហើយ ក៏ទះដៃឮសូរស្រួយពីរោះ, បុរសម្នាក់ទៀតឮគេទះដៃពីរោះដូច្នោះក៏ក្រោកឈរឡើងរាំរំពេនបត់បែនរត់ទៅមកលើទូក ។ ទូកនោះក៏ឃ្លេងឃ្លោងផ្អៀងក្រឡាប់លិចទៅ ខូចបង់របស់របស់ទ្រព្យឈ្មួញអស់ ។ ឈ្មួញបន...
ភាគទី៣
6
រឿងបុរស ៣ ឈ្លោះដណ្ដើមដំណេកគ្នា
មាននិទានមួយថា : មានបុរស ៣ នាក់វិវាទជជែកប្រកែក ដណ្ដើមដំណេកគ្នា ចង់ដេកកណ្ដាលតែរៀងខ្លួន ។ បុរសទាំង ៣ នាក់នោះក្រវើនតែ១ ប្រកែកជជែកគ្នាទៅវិញទៅមក ក៏ខានបានដេកយប់នោះ ។ លុះព្រឹកឡើងក៏នាំគ្នាទៅរកចៅក្រម ប្ដឹងដោយដំណើរទីទៃៗ ។ ចៅក្រមពិចារណាក្ដីនេះពុំដាច់ស្រេច ក៏នាំបុរសទាំង ៣ នាក់ទៅក្រាបបង្គំទូលព្រះមហាក្សត្រ ដោយដំណើរនោះ ។ ព្រះអង្គទ្រង់...
ភាគទី៣
7
រឿងមហាសេដ្ឋីមានកូន ៣ នាក់ឈ្លោះដណ្ដើមមត៌កគ្នា
មាននិទានមួយថា : មានមហាសេដ្ឋីម្នាក់ មានកូនប្រុស ៣ នាក់ កូនច្បងនិងកូនបន្ទាប់ ២ នាក់ មានប្រពន្ធហើយ ចេញទៅធ្វើផ្ទះនៅដោយខ្លួនពីគ្នា ឆ្ងាយពីផ្ទះឪពុក, ចំណែកកូនពៅនៅផ្ទះជាមួយឪពុកជាប់រហូតមក ។ លុះឪពុកមានជំងឺឈឺធ្ងន់កូនពៅដែលនៅផ្ទះជាមួយ តែងថែទាំចាំជំងឺបម្រើឪពុករាល់ថ្ងៃរហូតដល់ឪពុកក្ស័យជីវិត ។ ឯកូនបងពីរនាក់ មិនបាននៅថែរក្សាជំងឺឪពុកទេ ប៉...
ភាគទី៣
8
រឿងបុរសម្នាក់ទៅជួញ ភ្លើងឆេះទំនិញក្នុងសំពៅ
មាននិទានមួយថា : មានបុរសម្នាក់មានទ្រព្យសម្បត្តិច្រើន ចុះសំពៅទៅជួញ មានកូនក្មួយសុំដោយសារសំពៅទៅជួញជាមួយជាច្រើននាក់ ។ ឯម្ចាស់សំពៅនោះចិញ្ចឹមឆ្មា ១ ទុកជាមង្គលក្នុងសំពៅ ហើយឱ្យកូនក្មួយ ៤ នាក់រក្សាជើងឆ្មាទាំង ៤ មួយៗ ម្នាក់ ។ ឆ្មានោះកើតដំបៅនៅជើងម្ខាង ។ ចៅអ្នករក្សាជើងឆ្មាដំបៅនោះយកសំពត់ជ្រលក់ប្រេងរុំជើងឆ្មាៗ នោះនៅមិនស្ងៀមសោះដើរជាន់...
ភាគទី៣
10
រឿង បុរស ៤ នាក់ឈ្លោះដណ្ដើមផ្លែស្វាយ ១ និងមាស
មាននិទានមួយថា : មានបុរស ៤ នាក់ទៅរករៀនសិល្បសាស្ត្រ ឯក្រុងតក្កសិលាមហានគរ ។ លុះរៀនសិល្បសាស្ត្រនោះចប់សព្វគ្រប់ ហើយក៏លាគ្រូ ដើរត្រលប់មកស្រុកវិញ លុះមកដល់ពាក់កណ្ដាលផ្លូវ បុរសទាំង ៤ នោះ បានឃើញទឹកមួយកន្លែង យល់ថាទឹកល្អ ពុំដឹងថាទឹកនោះមានពិស ។ បុរសទាំង ៤ យកទឹកនោះលប់លាងមុខមាត់ ក៏ខ្វាក់ភ្នែកអស់នឹងដើរទៅលំនៅអាត្មាឯងទីទៃៗ ពុំបាន ។ បុរស...
ភាគទី៣
11
រឿង តាបសលួចមាស
មាននិទានមួយថា : មានអាស្រមបទមួយនៅទីមួយ មានតាបស ៤ រូប គង់ចម្រើនមេត្តាភាវនាក្នុងអាស្រមបទនោះ សុទ្ធតែយកខ្នងចូលក្នុងបែរមុខចេញក្រៅដូចគ្នា គ្រប់ទិសទាំង ៤ ។ ថ្ងៃមួយ មានព្រាហ្មណ៍ម្នាក់ យកមាស ១ ម៉ឺនតម្លឹងទៅសុំផ្ញើនឹងតាបសទាំង ៤ៗ ឱ្យព្រាហ្មណ៍យកមាសទៅទុកកណ្ដាលអាស្រម រួចព្រាហ្មណ៍នោះដើរចេញទៅ ។ ឯតាបសទាំង ៤រូប ដែលប្រែក្រោយឱ្យគ្នាចម្រើនមេ...
ភាគទី៣
12
រឿង ធនញ្ជយសេដ្ឋីលួចមាស របស់តុត្តលោសេដ្ឋី
មាននិទានមួយថា : មានសេដ្ឋី ២ នាក់ ម្នាក់ឈ្មោះធនញ្ជយសេដ្ឋីម្នាក់ឈ្មោះតុត្តលោសេដ្ឋី អ្នកទាំង ២ ស្រលាញ់គ្នាណាស់យកគ្នាជាក្លើ ។ ឯតុត្តលោសេដ្ឋី យកមាសមួយពាន់តម្លឹងដាក់ក្នុងថង់ យកខ្សែចងដំត្រាជាសម្គាល់រួចហើយ ផ្ញើទុកនៅផ្ទះធនញ្ជយសេដ្ឋីជាក្លើ ។ ធនញ្ជយសេដ្ឋីទៅជួញយកមាសទុកហើយ តុត្តលោសេដ្ឋីលាធនញ្ជយសេដ្ឋីទៅជួញជាអំឡុងទៅ ។ ធនញ្ជយសេដ្ឋីឱ្យ...
ភាគទី៣
13
រឿង បុរសកម្សត់សង់ខ្ទមក្បែរផ្ទះសេដ្ឋី ធ្វើត្រាប់សេដ្ឋី
មាននិទានមួយថា : មានបុរសប្ដីប្រពន្ធនឹងកូនស្រីមួយជាអ្នកលំបាក កម្សត់ទុគ៌ត រកព្រឹកបានស៊ីតែព្រឹក រកល្ងាចបានស៊ីតែល្ងាច ពុំមានទ្រព្យរបស់អម្រស់អម្រអ្វីឡើយ ទើបបុរសប្ដីប្រពន្ធនោះគិតគ្នាថា " លំនៅយើងសព្វថ្ងៃនេះលំបាកណាស់ មកយើងទៅរកលោកឯណាមានទ្រព្យសម្បត្តិច្រើនយើងទៅនៅខាងលោក លបមើលដំណើរលោកៗ ធ្វើការម្ដេចខ្លះបានជាមានទ្រព្យរបស់ច្រើន " ។ អ្...
ភាគទី៣
14
រឿង គាមណីសេដ្ឋីលួចទឹកឃ្មុំ កុណ្ឌលសេដ្ឋី
មាននិទានមួយថា : មានសេដ្ឋី ២ នាក់ ម្នាក់ឈ្មោះកុណ្ឌលសេដ្ឋី ម្នាក់ឈ្មោះគាមណីសេដ្ឋី អ្នកទាំង ២ ស្រលាញ់គ្នាណាស់ យកគ្នាធ្វើក្លើ ។ ឯកុណ្ឌលសេដ្ឋីយកទឹកឃ្មុំប្រាំរយពិន្ទង១ ទៅផ្ញើទុកនៅផ្ទះ គាមណីសេដ្ឋីៗ ជាក្លើទទួលយកទឹកឃ្មុំនោះទុកហើយ កុណ្ឌលសេដ្ឋីលាទៅជួញជាអំឡុងយូរទៅ ។ គាមណីសេដ្ឋីចោះបាតពិន្ទងបង្ហូរយកទឹកឃ្មុំចេញអំពីពិន្ទងទាំងប្រាំរយនោ...
ភាគទី៣
15
រឿង បុរសកម្សត់នៅក្បែរផ្ទះសេដ្ឋីស្រង់ក្លិនអាហារសេដ្ឋី
មាននិទានមួយថា : មានបុរសកម្សត់ម្នាក់នៅក្បែរខាងផ្ទះសេដ្ឋី បើខ្យល់បក់ពីខាងលិច រុះរើខ្ទមទៅសង់ពីខាងកើត បើខ្យល់បក់ពីខាងកើត រុះរើខ្ទមទៅសង់ពីខាងលិច បើខ្យល់បក់ពីខាងជើង រុះរើខ្ទមទៅសង់ពីខាងត្បូង បើខ្យល់បក់ពីខាងត្បូង រុះរើខ្ទមទៅសង់ពីខាងជើង ។ សេដ្ឋីឃើញដូច្នោះប្រើខ្ញុំទៅដណ្ដឹងថា " បុរសនោះចេះតែរុះរើខ្ទមទៅមកៗ ធ្វើអ្វីដូច្នេះ ? " ។ ខ្ញ...
ភាគទី៣
16
រឿង ស្រីមានសហាយៗ ស្លាប់
មាននិទានមួយថា : មានបុរសម្នាក់និងស្រីម្នាក់ជាស្មន់អន្ធករផងគ្នា លួចទៅមករកគ្នា ម្ដាយឪពុកពុំដឹងឡើយ ។ មានកាលមួយថ្ងៃ ខ្លែងឆាបពស់វែកឆី វាហើរមកជ្រុះពស់លើដំបូលផ្ទះស្រីនោះ ។ ក្នុងរាត្រីនោះឯងបុរសនោះទៅកាន់ផ្ទះមេស្មន់អន្ធករ គាប់ចួនភ្លៀងធំ បុរសនោះស្រែកទឹកប្រើមេស្មន់អន្ធករទៅសិតទឹកឱ្យ ។ មេស្មន់អន្ធករពុំទៅសិតទឹកអំពីក្អមយកសៀនទៅត្រងទឹកភ្...
ភាគទី៣
17
រឿង សត្វឥន្ទ្រី និងក្រពើដណ្ដើមដំរីគ្នាស៊ី
មាននិទានមួយថា : មានសត្វឥន្ទ្រីមួយនៅលើកោះ កណ្ដាលសមុទ្រ ហើយមានក្រពើមួយធ្វើរូងនៅលើកោះនោះផង ។ សត្វឥន្ទ្រីនោះតែងទៅឆាបដំរីអំពីត្រើយសមុទ្រយកមកឆី នៅខាងរូងក្រពើជាប្រក្រតី ។ ថ្ងៃមួយ ក្រពើមើលយល់ឥន្ទ្រីពាំដំរីនិងឆីហើយ ក្រពើនោះគិតគ្នាន់ក្នុងចិត្តថា " អញនឹងដណ្ដើមសាច់ដំរីអំពីឥន្ទ្រីឆី ។ លុះឥន្ទ្រីពាំដំរីមកដាក់ដល់ឋានដែលធ្លាប់តែបរិភោគរ...
ភាគទី៣
18
រឿង ព្រះរាជបុត្រ ៣ អង្គរៀនសិល្ប ៣ យ៉ាង
-មួយអង្គរៀនសិល្បធ្នូ , -មួយអង្គរៀនហោរាសាស្ត្រ , -មួយអង្គរៀនយកចិត្តរេហ៍ពល ។ មាននិទានមួយថា : មាននគរមួយ ព្រះមហាក្សត្រជាអម្ចាស់នគរនោះមានព្រះរាជបុត្រសុទ្ធតែប្រុសទាំង ៣ ព្រះអង្គកាលចម្រើនធំឡើងសុទ្ធតែចេញទៅស្វែងរករៀនសិល្បសាស្ត្រទាំងអស់ គឺប្អូនបង្អស់រៀនរៀនសិល្បធ្នូ, បងបន្ទាប់រៀនហោរាសាស្ត្រ, បងបង្អស់រៀនយកចិត្តរេហ៍ពលសកលយោធា ។ ព្រះ...
ភាគទី៣
19
រឿង ព្រះរាជកុមារ ៤ អង្គត្រូវជ្រើសយកមួយអង្គសោយរាជ្យ
មាននិទានមួយថា : មានព្រះរាជកុមារ ៤ អង្គចេញទៅរៀនសិល្បសាស្ត្រឯក្រុងតក្កសិលាមហានគរ លុះរៀនសិល្បចប់សព្វគ្រប់ហើយត្រលប់វិលវឹងមកឈប់សម្រាក នៅឧទ្យានមួយ ។ កាលនោះមានព្រះមហាក្សត្រនគរដទៃមួយសោយព្រះទិវង្គត ហើយឥតអ្នកណានឹងធ្វើជាស្ដេចសោយរាជស្នងព្រះមហាក្សត្រនោះ ទើបព្រាហ្មណ៍អ្នកប្រាជ្ញបុរោហិតមុខមន្ត្រីសេនាបតីកវីបណ្ឌិតព្រឹទ្ធាមាត្រ ទឹមបុស្សរ...
ភាគទី៣
20
រឿង បុរសឆោត ៤ នាក់ ដណ្ដើមស្រីម្នាក់ធ្វើជាប្រពន្ធ
មាននិទានមួយថា : មានបុរសឆោត ៤ នាក់ បបួលគ្នាទៅចាប់ស្ត្រីក្រមុំម្នាក់ បានហើយ បុរសឆោតទាំង ៤ នាក់នោះក៏វិវាទគ្នា ប្រាថ្នាចង់យកជាភរិយាអាត្មាទីទៃៗ ។ ស្រីនោះឆ្លើយថា "ហៃចៅទាំង ៤ នាក់អើយ ! ឥឡូវនេះ ចៅវិវាទគ្នាដោយចង់យកអញជាប្រពន្ធនោះ អញពុំទាន់យកចៅណានីមួយឡើយ បើនរណាឆោត ទើបអញធ្វើជាប្រពន្ធអ្នកនោះហោង " ។ បុរសឆោតទាំង ៤ នាក់នោះនាំគ្នាទៅប្ដ...
ភាគទី៣
21
រឿង ឈ្មួញចតទូកនៅមាត់ច្រាំង ច្រាំងបាក់សង្កត់លិចទូក
មាននិទានមួយថា : មានបុរសម្នាក់ចុះទូកទៅជួញ ដល់នគរដទៃ ទៅចងទូកចតដេកឈប់សម្រាកកម្លាំងនៅប្របមាត់ច្រាំងមួយអន្លើ ច្រាំងនោះបាក់រលំទៅលើទូកលិចលង់បង់ទ្រព្យរបស់ឈ្មួញនោះ ទើបឈ្មួញនោះទៅប្ដឹងចៅក្រមឱ្យជំនុំពិចារណា ។ កាលឈ្មួញប្ដឹងដោយដំណើរនោះហើយ ចៅក្រមជំនុំជម្រះពុំបាន ។ ឈ្មួញនោះអង្វរចៅក្រមឱ្យនាំខ្លួនទៅគាល់ព្រះមហាក្សត្រ ហើយក្រាបបង្គំទូលថា "...
ភាគទី៣
22
រឿង ឈ្មួញរើសបានកំណប់មាស
មាននិទានមួយថា : មានឈ្មួញរទេះ ៥០០ ទៅជួញក្នុងនគរ ១ ដាក់រទេះកណ្ដាលព្រៃនៅតំបន់ជាទីឥតទឹក ហើយឈ្មួញទាំងនោះបណ្ដើរគ្នាទៅរកទឹក ទៅដល់ស្ទឹង ១ ជួបនឹងកំណប់មាសក្នុងស្ទឹងនោះ ។ គ្រានោះមានថ្មើរព្រៃម្នាក់ ដើរមកឃើញមាសនោះដែរ ទើបអស់ឈ្មួញនាុំមាសឡើងទៅថ្វាយព្រះមហាក្សត្រក្រាបបង្គំទូលដោយដំណើរថា " កាលទៅរកទឹកបានឃើញមាសនេះ " ។ ព្រះមហាក្សត្រទ្រង់ជ្រា...
ភាគទី៣
23
បុរស២នាក់ដណ្ដើមតាំងយូគ្នា
មាននិទានមួយថា : មានបុរសមួយបាំងតាំងយូដើរទៅតាមផ្លូវ ។ មានបុរសមួយទៀតដើរមកជួបនិយាយទៅកាន់ម្ចាស់តាំងយូថា "អ្នកអើយ ! ថ្ងៃក្ដៅណាស់អ្នកឱ្យខ្ញុំដើរដោយសារម្លប់តាំងយូផង បានឬទេ ?" ។ ចៅម្ចាស់តាំងយូឆ្លើយថា "ចូរអ្នកមកដើរផងគ្នាចុះ" ។ ទើបចៅនោះដើរចូលមកក្រោមម្លប់តាំងយូហើយថា "អ្នកអើយ ! ឱ្យមកខ្ញុំកាន់ឱ្យអ្នក" ។ ចៅម្ចាស់តាំងយូក៏ឱ្យតាំងយូទៅចៅ...
ភាគទី៣
24
រឿង បុរសម្នាក់ស្រលាញ់ប្រពន្ធគេ
មាននិទានមួយដំណាលថា : បុរសមានប្រពន្ធក្រមុំរូបឆោមល្អ មានបុរសម្នាក់ស្រលាញ់ប្រពន្ធបុរសនោះ តែងមកចាំឃ្លាំមើលនៅកំពង់ទឹកតែសព្វថ្ងៃ ។ នាងនោះយល់បុរសនោះចេះតែមកឃ្លាំមើលរកតែងូតទឹកពុំបានដូច្នោះ ក៏និយាយថា "ចៅអើយ ! ម្ដេចមកចាំនៅនេះរកតែអញងូតទឹកពុំបាន" ។ ចៅនោះថា "ត្បិតអញស្រលាញ់នាងទើបអញមកចាំនាងនៅនេះ" ។ នាងនោះថា "អញមានប្ដីហើយកុំចៅមកចាំអញធ្...
ភាគទី៣
25
រឿង បុរសឪពុកនិងកូនប្រុសជួបនឹងក្រពើ
មាននិទានមួយថា : មានបុរសឪពុកនិងកូន បររទេះចេញទៅជួញ ជួបនឹងក្រពើមួយដែលភ្លើងព្រៃរោលរលាកជើងទាំង ៤ នឹងដើររកឆីពុំបាន អត់អាហារស្គមរីងរៃ ។ បុរសឪពុកនិងកូនបានឃើញក្រពើនោះរលាកជើងទាំង ៤ ស្គមទាំងខ្លួននឹងវាពុំបានដូច្នេះហើយ បុរសនោះអាសូរក្រពើបានកាប់ឈើមកចងអបក្រពើនោះរឹងជាប់ លើកដាក់រទេះបរទៅ លុះដល់បឹងមួយធំជាទីសុខសប្បាយ បុរសនោះដាក់ក្រពើចុះក្ន...
ភាគទី៣
26
រឿង ដូនចាស់ដាំដើមឃ្លោកសាដៀវ
មាននិទានមួយថា : មានដូនចាស់មួយដាំឃ្លោកសាដៀវដុំឡើង ទើបនឹងបែកសន្លឹក ២ មានបុរសម្នាក់មកដណ្ដឹងទិញឃ្លោកនោះឱ្យថ្លៃ ១ កហាបណៈហើយដើរទៅលំនៅវិញបាត់ ។ ដូនចាស់រក្សាឃ្លោកនោះ លុះឃ្លោកផ្លែ មានបុរសម្នាក់ដទៃមកដណ្ដឹងទិញឃ្លោកនោះទៀត ដូនចាស់ថា "ឃ្លោកនេះគេទិញអស់ហើយ អញលក់ឱ្យចៅម្ដេចបាន" ។ បុរសនោះថា "គេទិញពីកាលណា ? " ។ ដូនចាស់ថា "កាលដុះបែកសន្លឹក ...
ភាគទី៣
27
បុរស៤នាក់ដើររកភូមិដាំដើមដូង
មាននិទានមួយដំណាលថា : មានបុរស ៤ នាក់គិតគ្នារកភូមិនឹងដាំដើមដូង បុរសទាំង ៤ នាក់ ក៏បណ្ដើរគ្នាទៅដល់ភូមិមួយមានស្រះ ៤ ទើបបុរសទាំង ៤ យកដូងទៅដាំកណ្ដាល ភូមិនោះ ហើយបុរសទាំង ៤ ទៅរក្សាដូងនោះ បុរសម្នាក់នៅខាងកើតដើមដូង បុរសម្នាក់នៅខាងលិចដើមដូង បុរសម្នាក់នៅខាងជើងដើមដូង បុរសម្នាក់នៅខាងត្បូងដើមដូង ហើយបុរស ៤ នោះតែងទៅដងទឹកមកស្រោចដើមដូងនោះស...
ភាគទី៣
28
រឿង បុរស២នាក់កាប់ឈើធ្វើអង្គប់
មាននិទានមួយថា : មានបុរស ២ នាក់បបួលគ្នាទៅកាប់ឈើធ្វើអង្គប់ ចៅម្នាក់រំលំ ចៅម្នាក់ក្របែលចុង ស្រេចហើយក៏សែងឈើនោះទៅ ។ ចៅដែលកាប់ដើមឈើនោះសែងខាងដើម ចៅដែលក្របែលចុងឈើនោះសែងខាងចុង កាលសែងទៅដល់ផ្ទះ ធ្វើជាអង្គប់នោះ សឹងព្រួយស្មើគ្នា លុះត្រូវសត្វក៏ពន្លាត់ពន្លះសាច់ចែកស្មើគ្នា នៅសល់តែក្បាល ទើបចៅទាំង ២ ដណ្ដើមក្បាលសត្វផងគ្នា ហើយនាំទៅដល់ចៅក្...
ភាគទី៣
29
រឿង បុរស៤នាក់ជីកកំណប់មាស
មាននិទានមួយដំណាលថា : មានបុរស ៤ នាក់បបួលគ្នាទៅជីកកំណប់មាសជាមួយគ្នា លុះជីកទៅបានមាស ១ ក្រឡ ហើយយកមាសនោះមកចែកទាំង ៤ នាក់ស្មើគ្នា សល់តែមាស ១ ដុំ ហើយចៅទាំង ៤ នាក់ដណ្ដើមគ្នា ជជែកគ្នាពុំដាច់ស្រេចក៏នាំគ្នាទៅរកចៅក្រមៗ កាត់សេចក្ដីនេះពុំបាន, ទើបនាំគ្នាទៅក្រាបបង្គំទូលព្រះមហាក្សត្រ ដោយដំណើរទីទៃៗ ។ ព្រះមហាក្សត្រទ្រង់ឱ្យយកចបចៅទាំង ៤ នា...
ភាគទី៣
30
រឿង ចោរលួចគោ
មាននិទានមួយថា : មានបុរសម្នាក់ទិញគោ ១ ដឹកមកដល់ផ្ទះខ្លួន ហើយរៀបចំនំចំណីចងដៃជាស្រេច រួចបុរសនោះដឹកគោចេញទៅចងឯក្រៅឱ្យឆីស្មៅ ហើយទៅដេកក្រោមម្លប់ឈើ, កំពុងតែដេកលក់ស្រួល មានបុរសម្នាក់ដើរមកឃើញគោនោះក៏ស្រាយយកទៅ ។ បុរសម្ចាស់គោភ្ញាក់ឡើងពុំឃើញគោ ក៏ក្រោកឈរ មើលទៅឃើញចោរកំពុងដឹកគោនោះ នាំរត់ទៅ, បុរសម្ចាស់គោតាមទៅហៀបនឹងទាន់ក៏ស្រែកហៅថា " វ៉ើយច...
ភាគទី៣
31
រឿង បុរសកម្សត់ចេញទៅជួញ
មាននិទានមួយថា : មានបុរសកម្សត់ម្នាក់ចេញទៅជួញបានមាសប្រាំផែន នាំមកដល់ផ្ទះអាត្មា យកមាសនោះទៅកប់ក្រោមជើងជណ្ដើរ ហើយយកថ្មនិងកាំបិតដាក់លើ ។ ប្រពន្ធបុរសនោះមានស្មន់អន្ធករ ចៅស្មន់អន្ធករនោះលបស្ដាប់ក្រោមផ្ទះ កាលដែលប្ដីឡើងទៅលើផ្ទះ ប្រពន្ធដណ្ដឹងសួរថា " អ្នកមកពីជួញតើបានអ្វីខ្លះ ? " ប្ដីនោះប្រាប់ប្រពន្ធថា " អញបានមាស ៥ ផែន " ។ ប្រពន្ធដណ្...
ភាគទី៣
32
រឿង បុរស២នាក់មានគ្រោះថ្នាក់
មាននិទានមួយថា : មានបុរស ២ នាក់នៅត្រើយស្ទឹងម្ខាងម្នាក់ ។ បុរសម្នាក់ម្ដាយស្លាប់, បុរសម្នាក់ភ្លើងឆេះផ្ទះ ។ បុរសម្ដាយស្លាប់រត់ទៅរកម្ដាយ, បុរសភ្លើងឆេះផ្ទះ រត់ទៅលត់ភ្លើង ។ ចៅទាំង ២ រត់ទៅប្រទះគ្នាកណ្ដាលស្ពាន ។ ចៅ ១ ថា "ចូរឯងបើកផ្លូវឱ្យអញៗប្រញាប់ណាស់ ត្បិតភ្លើងឆេះផ្ទះអញ" ។ ចៅ ១ ថា " ចូរឯងបើកផ្លូវឱ្យអញៗ ក៏ប្រញាប់ដែរ ត្បិតម្ដាយអ...
ភាគទី៣
33
រឿង បុរស ២ នាក់រែកស្រូវ
មាននិទានមួយថា : មានបុរស ២ នាក់ ម្នាក់រែកពូជស្រូវធ្ងន់ ម្នាក់រែកពូជស្រូវស្រាល ហើយម្នាក់រែកដើរទៅពីអាយ ម្នាក់រែកដើរមកពីនាយ ប្រទះគ្នានៅលើស្ពាន ១ ពុំព្រមចៀសគ្នា ប្រចាប់ចំបាប់គ្នាកំពប់ខ្ចាយស្រូវអស់ ហើយនាំគ្នាទៅប្ដឹងចៅក្រមៗ យល់ថាកំពប់ខ្ចាយស្មើគ្នានឹងជំនុំជម្រះកាត់សេចក្ដីពុំបាន ហើយក៏នាំដំណើរនោះទៅ ក្រាបបង្គំទូលព្រះមហាក្សត្រ ។ ព...
ភាគទី៣
34
រឿង បុរស ២ នាក់ តាមខ្ញុំរត់
មាននិទានមួយថា : មានបុរស ២ នាក់ ម្នាក់តាមខ្ញុំរត់ ម្នាក់តាមគោរត់ ទៅប្រទះគ្នាលើស្ពាន ។ បុរសម្នាក់និយាយថា " ត្រូវឯងចៀសអញៗ តាមខ្ញុំរត់បាត់ " ។ បុរសម្នាក់ថា " ត្រូវឯងចៀសអញៗ តាមគោរត់បាត់ " ។ បុរសទាំង ២ នាក់ពុំចៀសគ្នាឡើយ នាំគ្នាទៅប្ដឹងចៅក្រមៗ មិនអាចជំនុំជម្រះសេចក្ដីនោះបាន ក៏បណ្ដេញចៅទាំង ២ នាក់ថា " ឯងជាម្ចាស់ខ្ញុំរត់ ត្រូវទៅតា...
ភាគទី៣
35
រឿង បុរស ២ នាក់ បររទេះទាស់ទែងគ្នា
ព្រះមហាក្សត្រទ្រង់កាត់សេចក្ដីដូច្នេះ ចៅទាំង ២ នាក់ចូលចិត្ត ហើយថ្វាយបង្គំលានាំគ្នាទៅកាន់ទីលំនៅអាត្មាទីទៃៗ ហោង ។
ភាគទី៣
36
រឿង បុរស ២ នាក់ ទាស់គ្នាពីការជីកអណ្ដូង
ព្រះមហាក្សត្រទ្រង់វិនិច្ឆ័យសេចក្ដីដូច្នេះហើយ ចៅទាំងពីរនាក់សុខចិត្ត ក៏ថ្វាយបង្គំលាទៅផ្ទះអាត្មាទីទៃៗ ហោង ។
ភាគទី៣
37
រឿង ឈ្មួញម្នាក់មានដើមទុនតែ ១ ហួង
មាននិទានមួយថា : មានបុរសម្នាក់ទៅជួញ មានដើមទុនតែហួងមួយ បានចំណេញប្រាក់មួយពាន់ ។ គ្រានោះមានបុរសកម្សត់ម្នាក់ចួនកាលមួយថ្ងៃបានហូបបាយម្ដង ចួនកាល ២ ថ្ងៃបានហូបបាយម្ដង សំពត់ពុំមានស្លៀក ។ ថ្ងៃ ១ មានគេឱ្យសំពត់ស្លៀក ក៏ស្លៀកសំពត់នោះដើរទៅប្របស្ទឹង ។ បុរសអ្នកជួញបានប្រាក់មួយពាន់នោះ ពុនប្រាក់និងបាយសំណុំ ដើរទៅដល់មាត់ស្ទឹងនោះគិតនឹងឆ្លង ។ ស...
ភាគទី៣
38
រឿង បុរសដេកក្នុងសាលា
ព្រះមហាក្សត្រទ្រង់កាត់សេចក្ដីប្រកបដោយសុចរិតយុត្តិធម៌ដូច្នេះ ហើយបុរសទាំងនោះក្រាបបង្គំលានាំគ្នាទៅផ្ទះអាត្មាទីទៃហោង ។
ភាគទី៣
39
រឿង ចោរលួចក្រដាស
សេចក្ដីនេះ ជាអាថ៌កំបាំង ឥតចៅក្រមឯណាពិចារណាបានឡើយ មានតែព្រះមហាក្សត្រ ទើបឈ្វេងយល់សព្វប្រការអម្បាលនោះបាន ។
ភាគទី៣
40
រឿង បុរស ២ នាក់ទៅបាញ់សត្វ
មាននិទានមួយដំណាលថា : មានបុរស ២ នាក់ទៅរកបាញ់សត្វ ។ លុះដើរចូលទៅក្នុងព្រៃបានឃើញសត្វហើយ ក៏បាញ់ព្រមគ្នា ត្រូវសត្វនោះងាប់ ហើយគិតអារសាច់ចែកគ្នា ។ បុរសទាំង ២ នាក់សឹងកើតចិត្តលោភលន់ចង់បានចំណែកលើសគ្នាតែរៀងខ្លួន ប្រកែកគ្នាទៅវិញទៅមកមិនដាច់ស្រេចឡើយ ហើយបបួលគ្នាសែងសត្វនោះទៅប្ដឹងចៅក្រម ។ ដល់ហើយបុរស ១ និយាយថា " សូមជម្រាបលោក ត្បិតយើងខ្ញុ...
ភាគទី៣
41
រឿង ស្រី ២ នាក់ដណ្ដើមកូនគ្នា
មាននិទានមួយដំណាលថា : មានស្រី ២ នាក់មានកូនដូចគ្នា ។ បណ្ដានាងទាំង ២ នាក់នោះ ស្រី ១ កូនស្លាប់ ស្រី ១ ទៀតកូនរស់ ស្រីនោះពកូនទៅផ្ងូតទឹក ។ ឯស្រីកូនស្លាប់នោះដើរមកជួប ហើយនិយាយថា " នាងអើយ ! កូននាងដូចកូនអញ អញសុំថើបកូននាងបន្តិច " ។ ស្រីម្ដាយក៏ឱ្យកូននោះទៅ ស្រីនោះទទួលយកមកថើបបំបៅហើយឡើងដើរនឹងកូននោះទៅកាន់លំនៅរបស់វា ។ ស្រីម្ដាយស្រែកថា "...
ភាគទី៣
42
រឿង ស្រីស្មោះត្រង់នឹងស្វាមី
រឿងនេះ ជារឿងពិសោធន៍ចិត្ត បើអ្នកណាសរសើរចិត្តប្ដីរបស់នាងនោះ គឺអ្នកនោះជាមនុស្សច្រើនប្រច័ណ្ឌ, បើអ្នកណាសរសើរចិត្តខ្លា គឺអ្នកនោះជាមនុស្សគាប់ចិត្តបៀតបៀនបំបាត់ជីវិតគេ, បើអ្នកណាសរសើរចិត្តចោរទាំង ៧ នាក់ គឺអ្នកនោះជាមនុស្សមានចិត្តលោភចង់បានតែទ្រព្យគេ, បើអ្នកណាសរសើរចិត្តបុរសដើរទេសរកប្រពន្ធ គឺអ្នកនោះជាមនុស្សចូលចិត្តប្រព្រឹត្តបរទារកម្...
ភាគទី៣
43
រឿង រាជអាមាត្យ ២ នាក់បម្រើស្ដេច
មាននិទានមួយថា : មានរាជអាមាត្យ ២ នាក់ ម្នាក់ចុះមកពីបម្រើព្រះមហាក្សត្រនឹងត្រលប់ទៅផ្ទះ ម្នាក់មកពីផ្ទះឡើងទៅបម្រើ ប្រទះគ្នានៅពាក់កណ្ដាលស្ពាន ប្រកែកគ្នាពុំព្រមចៀសគ្នាតែរៀងខ្លួន ។ អាមាត្យដែលចុះពីអំពីបម្រើថា " សូមចៅចៀសចេញត្បិតអញទើបតែចុះមកអំពីបម្រើហ្លួង អញនឹងត្រឡប់ទៅផ្ទះវិញ " ។ អាមាត្យមួយថា " ចូរចៀសអញៗ ទៅបម្រើហ្លួង " ។ អាមាត្យទ...
ភាគទី៣
44
រឿង ព្រះរាជវិនិច្ឆ័យក្ដីទាំង ៤
ឯចៅក្រមជំនុំជម្រះកាត់សេចក្ដីថា " ត្រូវឱ្យបុរសខ្ចីគោគេនោះសងគោគេវិញ, ត្រូវឱ្យបុរសខ្ចីគោ ដែលចោលបាក់ជើងសេះគេនោះសងសេះគេវិញ ត្រូវឱ្យបុរសខ្ចីគោដែលប្រើប្រពន្ធគេឱ្យសិតទឹកឱ្យផឹកជាហេតុឱ្យរលូតកូនគេនោះសងកូនគេវិញ ត្រូវឱ្យបុរសខ្ចីគោដែលលោតសម្លាប់ខ្លួន ជាហេតុឱ្យស្លាប់ឪពុកគេនោះ សងឪពុកគេវិញ " ។ បុរសខ្ចីគោ ដែលជាប់ចោទទាំង ៤ រឿងនោះ ពុំសុខចិ...
ភាគទី៣
45